Ordered List

Sunday, January 3, 2016

ប្រតិបត្តិការរបស់ធនាគារពាណិជ្ជ The operating of commercializ bank





 



 
មាតិការ
​​​    សេចក្តីផ្តើមនៃធនាគាពាណិជ្ជ
     ១. ក្របខ័ណ្ឌគតិយុត្ត
            ក) អាជ្ញាប័ណ្ណ
*      ​​និតិវិធីនៃកាដាក់ពាក្យសុំអាជ្ញាប័ណ្ណ    
*      ​កាអនុម័តផ្តល់អាជ្ញាប័ណ្ណ និងការយកកំរៃ
*      គំរូលិខិតដែលត្រូវដាក់ពាក្យសុំ
           ខ) ការចុះបញ្ជីរ
                      សោហ៊ុយអាជ្ញាប័ណ្ណ
           គ) ដើមទុនអប្បរមា និងការតម្កល់ទុក
      ២. ការំលាយធនាគាពាណិជ្ជ
      ៣. សេវានៃធនាគាពាណិជ្ជ
                      ការតម្កល់ប្រាក់បម្រុងកាតព្វកិច្ចលើប្រាក់បញ្ញើ និងប្រាក់កម្ចីរបស់ធនាគាពាណិជ្ជ
​​​​​​​​     



សេចក្តីផ្តើមនៃធនាគាពាណិជ្ជ
ធនាគាពាណិជ្ជជាប្រភេទមូយនៃនីតិបុគ្គល ដែលប្រកបរបរពាណិជ្ជកិច្ចគ្រប់ប្រភេទនៃសេវាធនាគា​រ ឫគ្រប
ផលិតផលនៃប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុដែលតាមរយៈនេះ យើងនិងធ្វើការពិនិត្យលើលក្ខណៈសម្បត្តិ និងយល់ដឹងឲ្យកាន់តែច្បាស់ទៀតនូវរាល់ប្រតិបត្តិការរបស់ធនាគាពាណិ្ជជ្ជ។
     ១. ក្របខ័ណ្ឌគតិយុត្ត
​​​          ក្របខ័ណ្ឌគតិយុត្តរបស់ធនាគាពាណិជ្ជត្រូវកំណត់លក្ខណៈជាសារវន្ត ដែលកំណត់ដោយច្បាប់ ដូចជាលក្ខណៈ
នៃអាជ្ញាប័ណ្ណ ការចុះបញ្ជី កាតំកល់ទុកដើមទុន។ល។
​​​​     ក). អាជ្ញាប័ណ្ណ
           ធនាគាពាណិជ្ជបង្កើតឡើងក្រោមរូបភាពជាក្រុមហ៊ុន ដែលមានភាគទុនិកមានឥទិពលយ៉ាងតិចមួយគ្រឹះស្ថាន
ធនាគារ ឬជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលមានការវាយតម្លៃ ចំណាត់ថ្នាក់វិនិយោគដោយភ្នាក់ងារចាត់ថ្នាក់អន្តរជាតិឯករាជ្យ ត្រូវមានដើមទុនអប្បបរមារស្មើនឹង ៥០,០០០,០០០,០០០ លានរៀល។ ចំពោះធនាគាពាណិជ្ជដែលមានភាគទុនិកជាវិនិយោគិនដែលជាឯកត្តជន ឬក្រុមហ៊ុន ត្រូវមានដើមទុនអប្បបរមារស្មើនឹង ១៥០,០០០,០០០,០០០ លានរៀល។
*      និតិវិធីនៃកាដាក់ពាក្យសុំអាជ្ញាប័ណ្ណ
ពាក្យសុំអាជ្ញាប័ណ្ណត្រូវស្របតាមបទប្បញ្ញត្តិដែលមានរៀបរាប់ដូចខាងក្រោម៖
ក. នាម ឬនាមករណ៏អាជីវកម្មរបស់គ្រឹះស្ថាន
ខ. អាស័យដ្ឋាននៃទីស្នាក់ការកណ្តាល ឬសាខានៅកម្ពុជាក្នុងករណីក្រុមហ៊ុនបរទេស
គ. រូបភាពគតិយុត្តិនិងលក្ខន្តិកៈ ឬឯកសារបង្កើតផ្សេងៗទៀត
ឃ. ប្រភេទមូលប័ត្រតំណាងឲ្យដើមទុន និងចំណងទាក់ទងរវាងការកាន់កាប់មូលប័ត្រទាំងនោះ និងការអនុវត្តន៍សិទ្ធិបោះឆ្នោត
ង. ចំនួនដើមទុនដែលមានស្រាប់ ឬដើមទុនដែលបានគ្រោង​ ឬចំនួនដើមទុនដែលបង់ក្នុងករណីជាសាខាក្រុមហ៊ុនបរទេស។
ច. កាបែងចែកភាគហ៊ុន និងសិទ្ធិបោះឆ្នោត និងកិច្ចព្រមព្រៀងដែលអាចមានរវាងភាគទុនិកៈដែលដើរតូនាទីក្នុងការដឹកនាំគោលនយោបាយរបស់ធនាគារ។
ឆ. ភាគីទុនិកដែលកាន់កាប់ប្រាំពីរភាគរយ នៃសិទ្ធិបោះឆ្នោតឬលើសពីនេះ ត្រូវផ្តល់ពត៍មានដែលពាក់ព័ន្ធ
ជ. អត្តសញ្ញាណរបស់បុគ្គលយ៉ាងតិចបំផុតពីររូប ដែលទទួលការខុសត្រូវក្នុងការដឹកនាំដោយមានប្រសិទ្ធភាពនូវសកម្មភាពអាជីវកម្មរបស់ធនាគារ។
ឈ. អត្តសញ្ញាណរបស់សមាជិកក្រុមប្រឹក្សាភិបាល ហើយបទពិសោធន៏ឥណទានយ៉ាងតិចបំផុត៣ឆ្នាំ។
ញ. ប្រសិនបើនីតិបុគ្គលដែលបានដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណ គឺជាអង្គភាពដែលបានបង្កើតរូចហើយត្រូវផ្តល់មកជាមួយនូវរបាយការណហិរញ្ញវត្ថុសម្រាប់ប្រតិបត្តិការបីឆ្នាំចុងក្រោយ។
ដ. ការពិពណ៍នាពីផែនការសកម្មភាពអាជីវកម្មរយៈពេលបីឆ្នាំទៅមុខ៖
·         ទំហំនៃការឲ្យខ្ចីគ្រប់ប្រភេទ និងសេវាផ្សេងៗដែលត្រូផ្តល់ឲ្យអតិថិជន
·         ប្រភេទនិងទំហំនៃសេវាផ្សេងៗទៀតដែលផ្តល់ឲ្យអតិថិជន( គណនីសន្សំ ការផ្តល់មធ្យបាយទូទាត់ ការគ្រប់គ្រងទ្រព្យសកម្មជាដើម។
·         ប្រភេទអតិថិជន( ឯកជន ឯកត្តបុគ្គល ក្រុមហ៊ុន អង្គភាពអន្តរជាតិ វិនិយោគិនជាស្ថាប័ន)
·         ប្រភពធនធានហិរញ្ញវត្ថុដែលបានគ្រោងទុក (មូលនិធិផ្ទាល់បុរេប្រទាន​របស់ភាគទុនិកៈ មូលប័ត្រឥណទេយ្យដែលអាចជូញដូរបាន ប្រាក់បញ្ញើរពីសាធារណជនទូទៅ និងប្រាក់កម្ចីពីទីផ្សារអន្តរជាតិជាដើម)។
·         ចំនូនប៉ានស្មាននៃនិយោជិតសំរាប់រយៈពេលបីឆ្នាំខាងមុខ និងបញ្ជីបើកប្រាក់បៀរត្សដោយរាយលំអិតតាមប្រភេទបុគ្គលិក។
·         ការចាត់តាំងនិងធនធាន ដែលបានគ្រោងទុក ពិសេសចំពោះការទាក់ទងអតិថិជន (ការបង្កើតសាខា) និងចំពោះទម្រង់ការគណនេយ្យនិងឧបករណ៏កុំព្យួទ័រ
·         តារាងតុល្យការ និងការព្យាករណ៏គណនីចំនេញខាតសំរាប់រយៈពេលបីឆ្នាំ និងត្រូវព្យាករណកំរិតអនុបាតប្រុងប្រយ័ត្នចំបងៗ នៅខាងចុង ខាងមុខបីឆ្នាំ។
ឋ. ការត្រូតពិនិត្យផ្ទៃក្នុង៖
·         ការចាត់តាំងផែងការត្រូតពិនិត្យបញ្ជីផ្ទៃក្នុង
·         របៀបកំណត់កំរិតផ្ទៃក្នុងទៅលើប្រភេទហានិភ័យ និងទម្រង់ការផ្សេងៗសម្រាប់ធានាការអនុវត្តន៍ឲ្យបានត្រឹមត្រូវ
·         នីតិវិធីដែលបានគ្រោងទុកសម្រាប់ធានាការអនុវត្តន៏ឲ្យបានត្រឹមត្រូវតាមសីលធម៏វិជ្ជាជីវៈ
·         សមាសភាព និងភារៈកិច្ចរបស់គណកម្មការត្រួតពិនិត្យបញ្ជី
        ឧ. ការត្រួតពិនិត្យខាងក្រៅ
·     អត្តសញ្ញាណរបស់ស្នងការគណនីឯករាជ្យដែលត្រូវជ្រើសរើសពីបញ្ជីប្រតិស្រុតិ
·     ប្រភេទនៃមុខងារដែលត្រូវប្រគល់ឲ្យស្នងការគណនី​​ឯករាជ្យនោះ
        ឍ. ការត្រួតពិនិត្យរបស់ទីស្នាក់ការកណ្តាលឬក្រុមហ៊ុនដើម(សម្រាប់សាខាធនាគារបរទេស ឬបុត្តសម្ព័ន្ធរបស់ក្រុមហ៊ុនបរទេស)
·         ពិពណ៍នាពីទម្រង់ការសម្រាប់ការត្រូតពិនិត្យសាខាឬបុត្រសម្ធ័ន្ធរបស់ក្រុមហ៊ុនដើម
·         ពិពណ៍នាពីការត្រួតពិនិត្យសាខាឬបុត្តសម្ព័ន្ធបរទេសរបស់អាជ្ញាធរមានសមត្ថកិច្ចនៃប្រទេសដើម
*      កាអនុម័តផ្តល់អាជ្ញាប័ណ្ណ និងការយកកំរៃ
ធនាគាជាតិនៃកម្ពុជាត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរអំពីការសម្រេចរបស់ខ្លួន ក្នុងរយៈពេលប្រាំមួយខែ​ (៦ខែ) ហើយប្រសិនបើអនុវត្តពុំបានតាមពេលវេលាកំណត់ខាងលើលិខិតត្រូវអនុញ្ញាតត្រូវចាត់ទុកជាមោឃលើកលែងតែមានការស្នើសុំពន្យាពេល និងការយល់ព្រមពីធនាគារជាតិនៃកម្ពុជា។ អាជ្ញាប័ណ្ណមិនមានកំណត់រយៈពេលសុពលភាពទេចំពោះធនាគារពាណិជ្ជ។
 អ្នកដាក់ពាក្យសុំត្រូវបង់សោហ៊ុយសិក្សាសំណុំលិខិតជាប្រាក់ចំនួន ៣,៥០០,០០០ នៅពេលដាក់ពាក្យស្នើរសុំអាជ្ញាប័ណ្ណ។ ការបង់សោហ៊ុយអាជ្ញាប័ណ្ណប្រចាំឆ្នាំនៅមុនថ្ងៃទី ១៥ ខែមករា រាងរាល់ឆ្នាំ។



*       ​​បទប្បញ្ញត្តិផ្សេងៗចំពោះមានការផ្លាស់ប្តូរ
ការតែងតាំអ្នកគ្រប់គ្រងថ្មីត្រូវផ្តល់ពត៍មានដូចខាងក្រោមដល់ធនាគារជាតិនៃកម្ពុជា៖
·         ត្រូវផ្ញើរលិខិតស្របតាមគំរូមុនជូនទេសាភិបាលធនាគារជាតិនៃកម្ពុជាកាាកា
·         ឯកសារជាភស្តុតាងបញ្ជាក់ពីកាតែងតាំង
·         ឯកសារទាំងអស់នេះត្រូវផ្តល់ឲ្យយ៉ាងហោចណាស់មួយខែ មុនការចូលកាន់តំណែង
·         ឯកសារពត៍មានអ្នកដែលត្រូវតែងតាំង
           ការផ្លាសប្តូរផ្សេងទៀតនៃស្ថានភាពគតិយុត្ត ឬស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារត្រូវតែដាក់ជូនធនាគារជាតិនៃ    ​​          កម្ពុជាដើម្បីសុំការយល់ព្រម។ ឯកសារស្នើរសុំត្រួវភ្ជាប់មកជាមួយនូវការរៀបរាប់ពីមួលហេតុនៃផែនការប្រតិបត្តិ         ​​​​          ការ ហើយផ្អែកតាមករណីនីមួយៗត្រូវមានភ្ជាប់មកជាមួយនូវពត៍មានដួចតទៅ៖
·   ការពង្រីក ឬការកំណត់ឡើងវិញនូវសកម្មភាព
·   កាបន្ថយដើមទុន
·   ការផ្លាសប្តូររូបភាពគតិយុត្ត
·   ការផ្លាសប្តូរនាមករណ៏អាជីវកម្ម
·   រាល់ការផ្លាស់ប្តូរទាំងអស់ត្រូវដាក់ជូនធនាគារជាតិនៃកម្ពុជាយ៉ាងតិចបំផុតបីខែ
          ធនាគាត្រូវបង់សោហ៊ុយចំនួនមួយលានរៀល (១,០០០,០០០រៀល) ក្នុងមួយទំព័រនៃលក្ខនិ្តកៈដែលរងវិសោធន      ​​          កម្ម។
*      គំរូលិខិតដែលត្រូវដាក់ពាក្យសុំ
·     គំរូលិខិតស្នើរសុំអាជា្ញប័ណ្ណ(១)
                                        ​​​​​​​                               





                                                                                                 ឧបរម្ព័ន្ធ១
ឯកឧត្តមអគ្គទេសាភិបាលធនាគាជាតិនៃកម្ពុជា
ឯកឧត្តមជាទីគោរព
ក្នុងនាមជា................................................................................(៤)
ខ្ញុំសូមដាក់ពាក្យជូនធនាគារជាតិនៃកម្ពុជាដើម្បីៈ
            -ទទួលអាជ្ញាប័ណ្ណរបស់( ឈ្មោះក្រុមហ៊ុន)
            -ធ្វើប្រតិវេទន៍ពាក់ព័ន្ធនិងការធ្វើលទ្ធកម្មអនុប្បទានភាគទុន
            -សុំការអនុញ្ញាតធ្វើលទ្ធកម្ម ឬអនុប្បទានភាគទុន
ជាទីបញ្ចប់ ខ្ញុំសូមភ្ជាប់មកជាមួយនូវពាក្យសុំស្របតាមបញ្ញតិនៃប្រកាសលេខ....
សូម​ឯកឧត្តមទេសាភិបាលទទួលនូវភារវកិច្ចដ៏ស្មោះស្ម័គ្រអំពីយើងខ្ញុំ។
​​​​​​​​​​​​​​​​​​                            ​​​​​​​​​​                                                                                                        ឧបសម្ធ័ន្ធ២

ផ្ញើរជូនឯកឧត្តមអគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា
ឯកឧត្តមជាទីគោរព
            យោងតាមការតែងតាំងនាយលធនាគារ (ឈ្មោះធនាគារ) ដែលខ្ញុំនឹងចូលទៅកាន់ដំណែង(........)ខ្ញុំសូមភ្ជាប់មកជាមួយនូវពត៏មាន(រួមមានប្រវត្តិសង្ខេបនិងសំនួរដូចមានភ្ជាប់នៅក្នុងឧបសម្ព័ន្ធ៤) តាមប្រកាសទី៦នៃប្រការលេខ.....តម្រូវឲ្យមាន។
​           ខ្ញុំសូមធានាថាពត៏មានទាំងនេះពិតជាត្រឹមត្រូវ និងពេញលេញឆ្លើយតមនឹងតម្រូវការរបស់ធនាគារជាតិនៃកម្ពុជា។ ជាពិសេសខ្ញុំសូមអះអាងថា ខ្ញុំពិតជាគ្មានជាប់ទាក់ទិនទៅនឹងការហាមឃាត់ណាមួយក្នុងមាត្រា១៨នៃច្បាប់ស្តីអំពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ។
            ខ្ញុំសូមសន្យាថានឹងផ្តល់ពត៏មានស្តីពីកាប្រែប្រួលណាមួយដែលទាក់ទិនទៅនឹងពត៍មានខាងលើជូនធនាគារជាតិនៃម្ពុជាភ្លាម។
            បន្ថែមលើសនេះទៀត ក្នុងនាមជាគ្រឹះស្ថានធនាគារ ខ្ញុំសុំធានានឹងអះអាងនឹងផ្តល់ជូរធនាគារជាតិនៃកម្ពុជានូវរាល់ពត៍មាន ដែលទាក់ទងទៅនឹងការចាត់តាំងរដ្ឋបាល  និងគណនេយ្យ សា្ថនភាពហិរញ្ញវត្ថុជាពិសេស​​ ចំពាះគុណភាពនៃឥណទាន និងសា្ថនភាពហិរញ្ញវត្ថុរបស់ភាគទុនិកទាំងអស់។

ហត្ថលេខា
សូមឯកឧត្តមទេសាភិបាលធនាគារជាតិនៃកម្ពុជាទទួលនូវគារវកិច្ចដ៏ស្មោះស្ម័គ្រអំពីយើងខ្ញុំ។

                                                                                                ឧបសម្ធ័ន្ធ៣
គំរូលិខិត
របស់ភាគទុនិកៈដែលកាន់កាប់ដោយផា្ទល់ឬដោយប្រយោលនូវ
ចំនួន២០%ច្រើនជាងនេះនៃដើមទុនឬនៃសិទិ្ធបោះឆ្នោតរបស់ធនាគារ
ដែលត្រូវផ្ញើជូនឯកឩត្តមអគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា
ឯកឩត្តមទេសាភិបាលជាទីគោរព
​​​​​              ក្នុងនាមខ្លួនខ្ញុំជា   (ប្រាប់ពីឋាន:)  ខ្ញុំសូមភា្ជប់មកជាមួយនូវព័ត៏មានទាំងទ្បាយតាមសំណើររបស់ធនាគារជាតិ  នៃកម្ពុជាសុំ (តាមប្រកាសលេខ……) ទាក់ទងទៅនឹងការកាន់កាប់ដើមទុនផ្ទាល់ដែល (ឈ្មោះភាគទុនិក:)មានបំណងចូលរួមនៅក្នុង(ឈ្មោះធនាគារ)។
              ខ្ញុំសុំបញ្ជាក់នៅក្នុងលិខិតនេះថា ពត៍មានទាំងនេះពិតជាត្រឹមត្រូវនិងគ្រប់គ្រាន់ហើយថាតាមការយល់ដឹងដ៏ប្រសើរបំផុតរបស់ខ្ញុំ ពុំមានឯកសារបញ្ជាក់ពីការពិតណាផ្សេងពីនេះទៀតដែលត្រូវផ្ញើរជូនធនាគារជាតិនៃកម្ពុជាទៀតទេ។
              ខ្ញុំសូមសន្យាថា នឹងផ្តល់ពត៍មានយ៉ាងឆាប់រហ័សជូនធនាគារជាតិនៃកម្ពុជានូវរាល់ការប្រែប្រួលណាដែលខុសប្លែក យ៉ាងខ្លាំងដែលបានផ្តល់ជូនហើយ។
              ខ្ញុំបានកត់សម្គាល់ទៅលើប្រការ៧នៃប្រកាសស្តីអំពីការផ្តល់អាជ្ញាប័ណ្ណចំពោះគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដែលបានចែងថា នៅពេលណាស្ថានភាពតម្រូវហើយនោះធនាគារជាតិនៃកម្ពុជាអាបបង្គាប់ឲ្យភាគទុនិកៈ មានឥទិពលរបស់គ្រឹះស្ថានផ្តល់នូវការគាំទ្រដល់គ្រឹះស្ថាននោះ។

ហត្ថលេខា
                                    សូមឯកឧត្តមទេសាភិបាលមេត្តាទទួលនូវភារវកិច្ចដ៏ស្មោះស្ម័គ្រអំពីយើងខ្ញុំ។






                                                                                                                   ឧបសម្ព័ន្ធទី៤
ជីវប្រវត្តិ និង ការសាកសួរនូវពត៍មាន អំពី
ឯកត្តជន ឬ ជនដែលបំរុងក្លាយទៅជា គណនាយក ភាគទុនិក
នាយកចាត់ការ របស់ធនាគារពារណិជ្ជ
CURRICULUM VITEA
And
Questionnaire for individual who are, or are proposing to become
Directors, Shareholders of commercial banks
1.    គោត្តនាម
Family name,
………………………………………………………………………………………………………………….
2.    នាមខ្លួន
Given name (s)
………………………………………………………………………………………………………………….
3.    ឈ្មោះហៅក្រៅ
Other name (s) by which you are or have been known.
………………………………………………………………………………………………………………….
       4-1. សូមរៀបរាប់បំពេញលើគំរូនេះនូវនិតិសម្បទារបស់លោក, ឧទាហរណ៏ដូចជាៈ គណៈនាយកបច្ចុប្បន្ន ឬជាអនាគត់គណៈនាយក​, ភាគទុនិក ឬនាយកចាត់ការ ឬបុគ្គលិកដែលមានលក្ខណៈប្រហាក់ប្រហែល។
​​​​​              Please state in what capacity you are completing this form, i.e. as a current or prospective director, shareholder or manager or any combination of these.
               ………………………………………………………………………………………………………………………
        4-2.សូមរៀបរាប់អំពីកាតព្វកិច្ច និងការទទួលខុសត្រូវណាមួយដែលទាក់ទងនិងឋានៈតួនាទីទាំងនេះ
                Please describe the particular duties and responsibilities attaching to the position(s)
               ………………………………………………………………………………………………………………………..
      4-3.ការអនុវត្តន៍ភារៈកិច្ចរបស់អ្នក តើអ្នកនិងសហប្រតិបត្តិការជាមួយ ឬយល់ស្របតាមការបង្ហាត់បង្ហាញរបស់រូបវន្តបុគ្គល ឬនីតិបុគ្គលណាមួយក្រៅពីបេក្ខជនដាក់ពាក្យសុំ។ ក្នុងករណីណាមួយក៏ដោយសូមផ្តល់នូវពត៍មានដែលពាក់ព័ន្ធទាំងនេះ។
​​​​​​​​​             In carrying out your duties, will you act in concert with or in accordance with the instructions of another individual or legal person outside the applicant, In either case, give all relevant information.
            ………………………………………………………………………………………………………………………..
         4-4. សូមរៀបរាប់ប្រសិនបើជាអ្នក ជាអ្នកផ្តល់ទុនម្នាក់ទៅឲ្យបេក្ខជនដាក់ពាក្យសុំ ហើយបើសិនជាអ្នកមានបំណងចង់អនុវត្តដោយផ្ទាល់ ឬតាមរយៈអន្តរការីកម្មមួយ ឬដោយផ្ទាល់ខ្លួន ឬជាប្រតិបត្តិការវិជ្ជាជីវៈជាមួយបេក្ខជនទាំនេះ។
               ……………………………………………………………………………………………………………………….
5.អាស័យដ្ឋានផ្ទាល់ខ្លួន
   Your private address .
…………………………………………………………………………………………………………………………..
6. អាស័យដ្ឋានផ្ទាល់ខ្លួនដែលធ្លាប់រស់នៅកន្លងមក ចាប់ពីកំឡុង ៥ឆ្នាំមុនៈ
Your previous private address (es) during the last 5 years.
   ……………………………………………………………………………………………………………………….
7. កាលបរិច្ឆេទ(ថ្ញៃ/ខែ/ឆ្នាំ) និង​ទីកន្លែងកើត (គិតទាំងស្រុក និងក្រុង)
    Your date (day/month/year) and place of birth (including district, town or city)
 10.  សញ្ជាតិ ហើយតើសញ្ជតិនោះត្រូវបានដោយរបៀបណា (តើកើតទីនោះ, សញ្ជាតូបនីយកម្ម, ការរៀបអាពាហ៏ពិពាហ៍)?
       Your nationality and how it was acquired (birth, naturalization, marriage)
       …………………………………………………………………………………………………………………...
  11-1. ចូលរៀបរាប់អំពីមុខរបរ និងការងារដែលបានបានធ្វើក្នុងពេលបច្ចុប្បន្ន និងរយៈពេលដប់ឆ្នាំកន្លងមកដោយបញ្ជាក់ពីឈ្មោះ អាស័យដ្ឋានរបស់និយោជកក្នុងករណីនីមួយៗ ចរិតនៃមុខជំនាញ ស្ថានភាពដែលមាន និងកាលបរិច្ឆេទពាក់ព័ន្ធ។
​​​​​          Your occupation and employment now and during the last 10 years, including the name and address of the employer in each case, the nature of the business, thee position held and relevant dates.
           ……………………………………………………………………………………………………………………
    11-2. សូមរៀបរាប់កាលពី១០ឆ្នាំមុន បើសិនអ្នកជាភាគទុនិកដេលមានឈ្មោះកាន់កាប់ផ្ទាល់ ឬដោយប្រយោលនូវ ១០%យ៉ាងតិចនៃដើមទុនឬនូវសិទ្ទបោះឆ្នាតនៃក្រុមហ៊ុនមួយក្រៅពីក្រុមហ៊ុនបច្ចុប្បន្ន បើសិនជាមានសូមរៀបរាប់ឈ្មោះ និងសក​ម្មភាពក្រុមហ៊ុននេះ និងចំនួនភាគហ៊ុន ព្រមទាំងអត្ថប្រយោជន៍ផ្សេងទៀតរបស់អ្នកចំពោះក្រុមហ៊ុននេះ។
             Indicate if you are of if you have been in the last ten years a signification shareholder (namely holding directly or indirectly at least 10% of the capital or voting rights) other than the applicant. Ifit is the case, the name and activities of such companies and the amount of your shareholding or interest in them.
             …………………………………………………………………………………………………………………..
11-3. សូមរៀបរាប់ចំពោះការយល់ដឹងរបស់អ្នកដចំពោះក្រុមហ៊ុនដែលអ្នកកាន់កាប់ ឬបានកាន់កាប់ក្នុងការទទួលខុសត្រូវក្នុងតំណែងក្រុមហ៊ុនមូយជាភាគទុនិកសំខាន់មួយដែលមានទំនាក់ទំនងអាជីវកម្មជាមួយអ្នកដាក់ពាក្យសុំ។
         State, to the best of your knowledge, which of the companies in which you have held or hold a position of responsibilities, or in which you have been or are a significant shareholder, has or might soon have significant business relations with the applicant.
         ……………………………………………………………………………………………………………………..
  12. តើខ្លួនលោក-លោកស្រីផ្ទាល់ ឬអង្គភាពណាមួយដែលលោក ឬលោកស្រីរួមប្រាស្រ័យក្នុឋានៈជានាយក, ជាភាគទុនិក ឬជាអ្នកចាត់ការធ្លាប់ទទួល ឬធ្លាប់ស្នើសុំអាជ្ញាប័ណ្ណ ឬធ្លាប់ចាត់ចែងសកម្មភាពជំនួញនៅក្នុងប្រទេសណាមួយដែរឬទេ, បើមានសូមបញ្ជាក់នួវចំនុចពិសេស ប្រសិនបើការស្នើនោះត្រូវបានបដិសេធ ឬត្រូវដកវិញបន្ទាប់ពីបានធ្វើហើយ ឬបានដកហូតការអនុញ្ញាតក៏ត្រូវបញ្ជាក់ចំនុចពិសេសដែរ។
​​​         Have your or any entity with which you are associated as a director, shareholder or
Manager, ever hold or applied for a license   or to carry on any business activity in any
Country? If so, give particulars, if any such application was refused or withdrawn after it was
Made or any authorization revoked, give particulars.
……………………………………………………………………………………………………………………………….
13. តើខ្លួនលោក-លោកស្រីផ្ទាល់ ឬអង្គភាពណាមួយដែលលោក-លោកស្រីបានពាក់ព័ន្ធ ជាមួយក្នុងការ
អនុវត្ដន៏កិច្ចការរបល់ខ្លួន ធាប់ត្រូវបានអាជា្ញធរអាណាព្យាបាល   ឬអង្គភាពវិជា្ជជីវៈណាមួយព្រមានជា
សាធារណ:ឬជាកម្មវត្ថុដែលត្រូវគេធើ្វការសើបអងេ្កតដែរឬទេ,បើមានសូមបញ្ជាក់។
          Have you, or any entity with which you have been involved in the conduct of its affairs,
Been disciplined, warned as to future conduct, publicly criticized, or the subject of an
Investigation by any regulatory authority or any professional body? It so, give particulars.
……………………………………………………………………………………………………………………..
14.តើលោក-លោកស្រី   ធា្លប់បានបពា្ឈប់ពីការងារឬត្រូវបណេ្ដញចេញពីការងារដោយនិយោជកឬត្រូវគេ
ហាមមិនអោយចូលប្រកបវិជ្ជាជីវ:ជំនាញឬបម្រើការងារណាមួយដែរឬទេ,បើមានសូមបញ្ជាក់
………………………………………………………………………………………………………………………….
          Have you, in any country, been dismissed from any office or employment by your employer or barred from entry to any professional or occupation? If so, give particulars.
     ……………………………………………………………………………………………………………………
   15.តើធ្លាប់មានបញ្ហារដែលពាក់ព័ន្ធនឹកការកាត់ក្តីរបស់តុលាការពីការជំពាក់បំណុល និងប្រាក់ដែលត្រូវសងគេដែរឬទេ តើធ្លាប់មានប្រកាសស្តីពីការក្ស័យធនតាមលក្ខណៈគតិយុត្តិដែរឬទេ នៅប្រទេសណា តើធ្លាប់មានការទទួលរងការប្តឹងលើការសក្ស័យធនដែរឬទេ បើមានសូមបញ្ជាក់ក្នុងករណីនីមួយៗឲ្យបានច្បាស់។
         Have you failed to satisfy any debt adjudged due and payable by you under and order of a court, or have you been declared bankrupt by a court in any country or has bankruptcy petition ever been served on you? If so give particulars.
     16. តើអ្នកធ្លាប់ពាក់ព័ន្ធនិងការគ្រប់គ្រងអង្គភាពណាខ្លះ ដែលតុលាការបានកាតក្តីពីបទល្មើស, នៅប្រទេសណា, តើធ្លាប់បានទទួលខុសត្រូវលើកំហុសណាខ្លះ, ឬការប្រព្រឹត្តិឆ្គាំឆ្គងផ្សេងៗ ដែលមានចំពោះអង្គភាពណាមួយ ឬសមាជិកណាម្នាក់ដែរឬទេ, បើសិនជាមានសូមបញ្ជាក់ករណីនីមួយៗឲ្យបានច្បាស់លាស់។
          Have you, in connection with the management of any entity been adjudged by a court, in any country, legally liable for any fraud, or other misconduct by you towards such an entity or towards any of its members? If so, give particulars.
           …………………………………………………………………………………………………………………………
        17. បច្ចុប្បនេះ ក្រៅពីសមត្ថភាពវិជ្ជាជីវៈ តើលោក- លោកស្រីមានពាក់ព័ន្ធនឹងការប្តឹងផ្តល់នៅក្រៅប្រទេសណាមួយ បើមានសូមបញ្ជាក់ឲ្យបានច្បាស់លាស់។
            Are you presently, or do you, other than in a professional capacity, expect to be, engaged in any litigation in any country? If so, give particulars.
           …………………………………………………………………………………………………………………………..
         18. សូមផ្តល់នូវរបាយការណ៍ត្រួតពិនិត្យ ស្តីពីមួលនិធិផ្ទាល់សុទ្ធរបស់ខ្លួន ដោយផ្តល់នូវតារាងលំអិតស្តីពីទ្រព្យសកម្ម និង ទ្រព្យអកម្ម។
              Please supply an audited statement of personal net worth providing a breakdown of your assets and liabilities.
              ……………………………………………………………………………………………………………………….
         19.  សូមបង្ហាញឈ្មោះ អាស័យដ្ឋាន លេខទូរស័ព្ទ និងតូនាទីឬកិត្តិនាម របស់ឯកត្តបុគ្គលបីរូប ដែលត្រូវមានលក្ខណៈសម្បត្តិល្អ ដើម្បីបញ្ជាក់ពីលក្ខណៈបុគ្គល និង វិជ្ជាជីវៈរបស់សាមីខ្លួន (សាក្សីដឹងលឺជាបុគ្គលដែលមិនចែនជាសាច់ញ្ញាត្តិ ហើយធ្លាប់បានស្គាល់លោក -លោកស្រីយ៉ាងតិច៥ឆ្នាំ)។
                 Indicate the name, address, telephone numbers and position of three individuals of good standing who would be able to provide a reference on your personal and professional integrity. The referees must be related to you, and should have known you for at least five years.
              ……………………………………………………………………………………………………………………..
          20. បើសិនជាមានពត៍មានបន្ថែមទៀតដែលសមស្របនឹងមុខងារ តួនាទីផ្ទាល់ខ្លួនដួចមានបញ្ជាក់ក្នុងសំណួរ ៤-1. សាមីជនគួរតែបញ្ជាក់បន្ថែមឲ្យបានច្បាស់លាស់ ដើម្បីជាគុណប្រយោជន៍សម្រាប់ការពិនិត្យ ពិចារណាឲ្យបានត្រឹមត្រូវតាមទម្រង់គតិយុត្តិ។ ករណីបំបាត់ចោលរាល់ព្រិត្តិការណ៍រឿងរ៉ាវផ្សេងៗដែលពាក់ព័ន្ធ ដោយបង្វែរពត៍មានឬផ្តល់នូវពត៍មានខុសពីការពិតនឹងត្រូវទទូលខុសត្រូវចំពោះមុខច្បាប់ជាធរមាន (សូមអានសេចក្តីប្រកាសដូចខាងក្រោម):
         ចូរកត់សម្គាល់ឲ្យបានច្បាស់ថា: រាល់ពត៍មានដែលបានផ្តល់ឲ្យ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន ហើយរាល់ពត៍មានទាំងនេះ ត្រូវបានរក្សាទុកជាសំងាត់ដោយអាជ្ញាធរគ្រប់គ្រង (ធនាគារជាតិនៃកម្ពុជា)​ លើកលែងតែករណីដែលផ្តល់ឲ្យស្របតាមគតិយុត្តិ។
​​​         Is there any additional information which you consider is relevant for the consideration of you suitability for the position (s) listed in Question 4.1? the omission of material facts may represent the provision of misleading information(see declaration below).
N.B. (note well) the information given in response to this questionnaire shall be kept fully confidential  by the supervisory authority, authority, the National Bank of Cambodia, except in cases provided for by the law.
         សេចក្តីប្រកាស ឬកិច្ចសន្យាផ្ទាល់ខ្លួន
         ខ្ញុំបាទសូមសន្យាថា នឹងទទួលខុសត្រូវនៅចំពោះមុខច្បាប់ បើសិនពត៍មានណាមួយដែលបានផ្តល់ជូននេះក្លែងក្លាយខុសពីការពិត ដែលពាក់ព័ន្ធនឹងការដាក់ពាក្យសុំអាជ្ញាប័ណ្ណ ឬបន្តអាជ្ញាប័ណ្ណប្រកបអាជីវកម្មគ្រឹះស្ថាន។ ខ្ញុំបាទសូមបញ្ជាក់ជូនជាឧឡារិកថា ពត៍មានដែលបានឲ្យចំលើយ ចំពោះសំណួរខាងលើគឺពិតជាត្រឹមត្រូវ និងបានបំពេញបរិបូរណ៍ ដោយចំណេះដឹងផ្ទាល់ខ្លួនរបស់ខ្ញុំបាទ ឬនាងខ្ញុំ ហើយពិតមិនមានហេតុការណ៍ណាផ្សេង ឬផ្ទុយពីសេចក្តីរាយការណ៍ ដូចដែលបានបញ្ជាក់ជូនអាជ្ញាធរដែលគ្រប់គ្រង(​សមត្ថកិច្ច) ដើម្បីជ្រាបនោះឡើយ។
​​​           DECLARATION
           I am aware that it is an offense knowing or recklessly to provide any information which is false or misleading in connection with an application for a banking license or a renewal of bank license.
           I certify that the information given  in answer to the question above is complete and accurate to the best of my knowledge, and that there are no other facts relevant to this application of which the supervisory authority should be aware.
            I undertake to inform the supervisory authority of any change material to the application which arise while the supervisory authority is considering the application.
            ឈ្មោះ
            Name:
            មុខងារ និងឋានៈដែលទទួលបន្ទុក
​​​​             Position held
             ហត្ថលេខា                                                                                          ថ្ងៃ     ខែ     ឆ្នាំ
             Signed                                                                                Date: …../…../…….

​​    


ខ) ការចុះបញ្ជីរ
*      សោហ៊ុយអាជ្ញាប័ណ្ណរបស់ធនាគារពាណិជ្ជ
១.ទីស្នាក់ការកណ្តាល             : ៧០.០០០.០០០.រៀល
២.​ សាខារខត្ត-ក្រុងទី៧ចុះ       : ៥៦,០០០,០០០ រៀល ក្នុងមួយសាខា
៣. សាខាទី៨ឡើង                   : ២០,០០០,០០០ រៀល ក្នុងមួយសាខា
៤. សាខាស្រុក                         : ១,០០០,០០០ រៀល ក្នុងមួយសាខា
គ) ដើមទុនអប្បរមា និងការតម្កល់ទុក
      ធនាគារពាណិជ្ជ ត្រូវបង្កើតក្រោមរូបភាពជាក្រុមហ៊ុនមហាជនទទួលខុសត្រូវមានតម្រិត ដែលមានដើមទុនអប្បរមាស្មើនិង ៥០ ពាន់លានរៀល (មិនអាចក្រោមនេះ)​ ហើយប្រាក់ដែលត្រូវតម្កល់នៅធនាគារជាតិនៃកម្ពុជា ត្រូវកំណត់យ៉ាងតិចចំនួន​៥%នៃចំនួនដើមទុនអប្បរមា។ ចំពោះធនាគារពាណិជ្ជដែលមានភាគទុនិក ជាវិនិយោគិនដែលជាឯកត្តជន ឬក្រុមហ៊ុន ត្រូវមានដើមទុនអប្បរមាស្មើនិង ១៥០ ពាន់លានរៀល។​
២. ការំលាយធនាគាពាណិជ្ជ
​​​            ធនាគារពាណិជ្ជត្រូវបានរំលាយ ដោយសារមួលហេតុដូចខាងក្រោម៖
- ជម្រះបញ្ជី ដោយមានការចាត់តាំងអភិបាលបណ្តោះអាសន្នពីធនាគារកណ្តាល
- ប្រព្រិត្តផ្ទុយច្បាប់ បទបញ្ញាត្តិជាធរមានពាក់ព័ន្ធនឹងវិស័យធនាគារ
- បើកមហាសនិ្នបាតសាមញ្ញ ឬវិសាមញ្ញរំលាយគ្រឹះស្ថានសាមី
- មានការព្រមព្រៀងពីភាគទុនិក ឲ្យរំលាយគ្រឹះស្ថានសាមី
- ដល់កំណត់ពេល ដែលមានកំណត់នៅក្នុងលក្ខខន្តកិៈរបស់គ្រឹស្ថានសាមី
៣. ប្រតិបត្តិការរបស់ធនាគាពាណិជ្ជ
     ប្រតិបត្តិការដែលជាសកម្មភាពរបស់ធនាគារពាណិជ្ជរួមមាន៖
Ø  ​​​​ការផ្តល់ឥណទានគ្រប់ប្រភេទចំពោះសាធារណៈជន ដោយមានកំរៃ រាប់បញ្ចូលទាំងឥណទានភតិសន្យា និងការសន្យាតាមហត្ថលេខា។
Ø  ការទទួលប្រាក់បញ្ញើមិនមានមុខសញ្ញាប្រើពីសាធារណជន។
Ø  ប្រព្រឹត្តិកម្មនិងការដាក់អោយអតិថិជនប្រើប្រាស់នូវមធ្យោបាយទូទាត់ជារូបិយវត្ថុ ឬជារូបិយប័ណ្ណ។
ការតម្កល់ប្រាក់បម្រុងកាតព្វកិច្ចលើប្រាក់បញ្ញើ និងប្រាក់កម្ចីរបស់ធនាគាពាណិជ្ជ
                      ធនាគារពាណិជ្ជ​​​ ត្រូវតម្កល់ប្រាក់បំរុងកត្តព្វកិច្ចនៃប្រាក់បញ្ញើនិងប្រាក់កម្ចីជាមធ្យមប្រចាំថ្ងៃនៅធនាគារជាតិនៃកម្ពុជា ស្មើនិងប្រាំបីភាគរយ(៨%)ចំពោះប្រាក់រៀល និងដប់ពីរភាគរយ(១២%)ចំពោះប្រាក់រូបិយប័ណ្ណ។
      ធនាគារជាតិនៃកម្ពុជានិងផ្តល់កំរៃការប្រាក់ ដូចខាងក្រោម:
                                -         ​​​​​​ចំពោះប្រាក់បំរុងកតព្វកិច្ចជាប្រាក់រៀលចំនួនប្រាំបីភាគរយ(៨%) មានអត្រាការប្រាក់សូន្យភាគរយ(០%)
                                -         ចំពោះប្រាក់បម្រុងកាតព្វកិច្ចជាប្រាក់រូបិយប័ណ្ណចំនួនដប់ពីរភាគរយ(១២%) ក្នុងនោះប្រាំបីភាគរយ(៨%)មានអត្រាការប្រាក់សូន្យភាគរយ(០%)និងបួនភាគរយ(៤%)បន្ថែមទៀត ផ្ដល់អត្រាការប្រាក់តាមប្រកាសស្ដីពី ការកំណត់អត្រាការប្រាក់លើប្រាក់បញ្ញើមានកាលកំណត់ ប្រាក់បញ្ញើទុនបម្រុងកាតព្វកិច្ច និងប្រាក់តម្កល់ធានារលើដើមទុនជារូបិយប័ណ្ណដុល្លាអាមេរិក។
      ប្រកាសលេខ​ ធ៧-០៨-០៦៣ ប្រក ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០០៨ ស្តីពីការតម្កល់ប្រាក់បម្រុងកាតព្វកិច្ច លើប្រាក់បញ្ញើ និងប្រាក់កម្ចីរបស់ធនាគារពាណិជ្ជត្រូវចាត់ទុកជានិរាករណ៍។
     អគ្គនាយកដ្ថាន អគ្គនេខាធិការដ្ថាន អគ្គធិការដ្ថាន អគ្កបេឡា ​ និងគ្រប់នាយកដ្ថានរបស់ធនាគារជាតិនៃកម្ពុជា និងគ្រប់គ្រឹស្ថានធនាគារនិងហិរញ្ញវត្ថុនៅក្រោមឧវាទ និងក្រោមអាណាព្យាបាលធនាគារជាតិនៃកម្ពុជា ត្រូវអនុវត្តមឺងម៉ាត់នៅប្រកាសនេះតាមភារកិច្ចរៀងៗខ្នូន។



ឯកសារយោង
១.​ ច្បាប់ស្តីពីគ្រឹស្ថានធនាគារ និងហិរញ្ញវត្ថុ
២. ប្រកាសស្តីពី ការផ្តល់អាជ្ញាប័ណ្ណចំពោះធនាគារពាណិជ្ជ
៣. ប្រកាសស្តីពី សោហ៊ុយអាជ្ជាប័ណ្ណរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ
៤. ប្រកាសស្តីពី ការតម្កល់ប្រាក់បម្រុងកាតព្វកិច្ចលើប្រាក់បញ្ញើ និងប្រាក់កម្ចីរបស់ធនាគារពាណិជ្ជ
៥. ឯកសារសិក្សាស្រាវជ្រាវសម្រាប់និស្សិត របស់លោកគ្រូ ចាន់ សារិត

No comments:

Post a Comment