Ordered List

Tuesday, May 24, 2016

  មាតិការI.            ភស្តុតាងសវនកម្ម.............................................................................
A.  កាសម្រេចិត្តទៅលើភស្តុតាងសវនកម្ម Audit Evidence Decision……………………………...B.  ការចុះចូលនៃភស្តុតាងសវនកម្ម (Persuasiveness of Audit Evidence)………………………C. ការធ្វើសេចក្តីសម្រេចចិត្តទៅលើសមត្ថកម្ម......................................................................
II.            ប្រភេទនៃភស្តុតាងសវនកម្ម (Types of Audit Evidences)……………………………………………..
III.           ការត្រួតពិនិត្យលើឯកសារ (Audit Documentation)………………………………………………………
IV.          ប្រភេទនៃសវនកម្មនិង​ប្រភេទខុសគ្នា (Types of Audit and The differences of Audits)……….
v  ប្រភេទនៃសវនកម្ម (Types of Auditing)…………………………………………………………………….
v  ភាពខុសគ្នានៃសវនកម្មខាងក្នុងនិងសវនកម្មខាងក្រៅ Internal, External audit differences…..
v  រូបភាពនៃមុខងារតួនាទីរបស់ Internal Auditing និង External Auditing……………………………
V.           ការត្រួតពិនិត្យលើប្រព័ន្ធពត៍មាន​(IT Audit)……………………………………………………………….
v  និយមន័យនិងដំណើការនៃការត្រួតពិនិត្យ…………………………………………………………………
            I.            ភស្តុតាងសវនៈកម្ម (Audit Evidence) គឺជាពត៏មានដែលប្រមូលបានពីប្រតិបត្តិការហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ការអនុវត្តកាគ្រប់គ្រងខាងក្នុង ហើយនិងកត្តាសំខាន់ៗផ្សេងៗទៀត។ ចំនួននិងប្រភេទនៃភស្តុតាងសវនៈកម្មគឺប្រែប្រួលពឹងផ្អែកទៅលើស្ថានភាពពិតរបស់ស្ថាប័ន។ A.      ​​​កាសម្រេចិត្តទៅលើភស្តុតាងសវនកម្ម Audit Evidence Decision សវនករត្រូវតែបង្កើតនូវប្រភេទនិងចំនួនដ៏សាកសមនៃភស្តុងសវនកម្មដើម្បីធ្វើសេក្តីបញ្ជប់ចំពោះរបាយការណ៏ហិរញ្ញវត្ថុ ឬការគ្រប់គ្រងខាងក្នុង។មានប្រភេទនៃការធ្វើកាសម្រេចចិត្តដែលសវនករដែលត្រូវតែធ្វើដូចជា៖១.តើនីតិវិធីមួយណាដែលគួរតែប្រើសម្រាប់ការធ្វើសវនកម្ម?២.តើនីតិវិធីអ្វីដែលគួតែជ្រើសរើសមកធ្វើការសាកល្បង?៣.តើឯកសារមួយណាដែលគួតែជ្រើសរើ?          B. ការចុះចូលនៃភស្តុតាងសវនកម្ម (Persuasiveness of Audit Evidence)              ភស្តុតាងសវនកម្មគឺជាពត៍មានផ្សេងៗដែលត្រូវប្រើដោយសវនករ ដើម្បីធ្វើការត្រួតពិនិត្យពត៍មាននោះសវនករក៏ត្រូវធ្វើការបែងចែកពត៏មានទៅតាមប្រភេទរបស់វា។​ មានពីរចំណុចដែលសវនករត្រូវធ្វើការសម្រេចចិត្តមានដូចជា៖​          ១.​ សមត្ថកម្ម (competence) សវនករទាមទារត្រូវធ្វើការប្រមូលពត៏មានអោយបានច្រើនដើម្បីងាយស្រួលក្នុងការធ្វើសេចក្តីសម្រេចចិត្ត។២.​ ភាពគ្រប់គ្រាន់ (Sufficiency) ចំនួននៃភស្តុតាងសវនកម្មកាន់តែច្រើន មានគំនិតគាំទ្រច្រើន ធ្វើអោយកាសម្រេចចិត្តមានប្រសិទ្ធិភាព។C. ការធ្វើសេចក្តីសម្រេចចិត្តទៅលើសមត្ថកម្ម
ការបង្កើតអោយមានកាសម្រេចចិត្តលើសមត្ថកម្មមានដូចជា៖-(Relevance)ឯកសារឬប្រតិបត្តិការណាដែលជាប់ទាកទងទៅនិងគោលដៅនៃការត្រួតពិនិត្យ-(Independence)ភាពឯរាជ្យរបស់សវនករ រាល់ឯកសារឬពត៏មានរបស់សវនករក៏អាចចុះជូបផ្ទាល់ជាមួយនិងអ្នកខាងក្រៅដែលពាក់ព័ន្ធផងដែរ។-(Effectiveness of client internal controls )ប្រសិទ្ធភាពនៃការគ្រប់គ្រងអតិថិជនខាងក្នុង មានន័យថាការយកពត៏មានពីអតិថិជនខាងក្នុងវាមានប្រយោជន៍ជាងពត៏មានដែលបានមកពីខាងក្រៅ។-(Auditor direct knowledge) សវនករជាបុគ្គលដែលមានចំណេះដឹងខ្ពស់ដើម្បីងាយស្រួលរកវិធីដោះស្រាយនៅពលដែលមានអតិថិជនតវ៉ាទាមទារផ្សេងៗ។-(Qualifications) គុណវឌ្ឍិរបស់សវនករត្រូវតែមានចំណេះជំនាញផ្នែកសវនកម្មច្បាស់លាស់។-(Degree of objectivity) កំរិតនៃគោលដៅគឺដាច់ខាតត្រូវតែធំជាងទំលាប់នៃការគិតឬទំលាប់នៃការវិនិច្ឆ័យដែលៗ មានន័យថាកាកំណត់គោលដែលនៃភស្តុតាងសវនកម្មវាមានសារៈសំខាន់ណាស់ មានគោលដៅទើបដឹងថាត្រូវដើរទៅណា។-(Timeliness) ការប្រមួលពត៏មានពីរបាយការណ៍ហិរញ្ញាវត្ថុនៅពេលដែលចប់ប្រតិបតិ្តការថ្មីៗវាមានភាពងាស្រួលក្នុងការត្រួតពិនិត្យ។    II.        ប្រភេទនៃភស្តុតាងនៃសវនកម្ម (Types of Audit Evidence)
*      កាពិនិត្យផ្ទាល់ (physical examination) កាតាមដាន​ រាប់ចំនួនទ្រព្យរបស់ស្ថាប័នផ្ទាល់ដោយសវនករ។ភាគច្រើននៃការរាប់នេះគេរាប់ទៅលើ សារពើភ័ណ្ឌ សាច់ប្រាក់ជាដើម ប៉ុន្តែវាក៏ត្រូវពិនិត្យផងដែលទៅលើ មូលប័ត្រ គណនីត្រូវទទួល និងទ្រព្យរយៈពេលវែង។*      កាបញ្ជាក់បន្ថែម (confirmation) ពិនិត្យទៅលើភាពត្រឹមត្រូវនៃវិក័យប័ត្រ ដែលបញ្ជាក់ពីអ្នកប្រគល់ អ្នកទួល និងសាក្សីដឹងលឺ។*      ឯកសារ (Documentation ) សវនករត្រូវត្រួតពិនិត្យលើ​​​​​ឯកសាររបស់អតិថិជន និងកត់ត្រារ ពិនិត្យរាល់ពត៍មានដែលសំខាន់ ពិសេសរាបាយការណ៍ហិរញ្ញវត្ថុ។​ ឯកសារអាចជាឯកសារខាងក្នុង និងអាចជាឯកសារខាងក្រៅដែលពាក់ព័ន្ធជាមួយភាគីទីបី (Thirt Party)*      កាវិភាគទៅលើនីតិវិធី​ (Analytical Procedures) ប្រើការធ្វើការប្រៀបធៀប និងទំនាក់ទំនងសមតុល្យគណនី ឬពត៍មានដែលសមហេតុផល ប្រៀបជាមួយនិងការយល់ឃើញរបស់សវនករដើម្បីរកចំណុចត្រូវមួយ។*      កាចុះសាកសូរដល់អតិថិជន (inquiries of the client) សវនករអាចុះសាកសួរដល់លំនៅឋានរបស់អតិថិជនផ្ទាល់តែម្តង។*      ការគណនាឡើងវិញ (Recalculation) ពិនិត្យឡើងវិញទៅលើវិក័យប័ត្រ ចំណាយបង់មុន លក់ រំលស់ កាចុះចូលគណនីក្នុងបញ្ជី តាមវិធីនពន្ត្វអោយបានត្រឹមត្រូវជៀសវាងកាបន្លំ។*      ការអនុវត្តន៍ឡើងវិញ​(Re-performance ) សវនករអាចធ្វើការកែលំអរនីតិវិធី ឬរក្សានូវការគ្រប់គ្រងនៅដ៏ដែលវាអាស្រ័យទៅលើភាពមិនមានកំហុសឆ្គង។*      ការប្រតិបត្តិតាម (Observation ) សវនករបានបញ្ជប់ការត្រួតពិនិត្យរបស់ខួន និងបានអុនម័តនីតិវិធីរួមមួយវិញ។   III.        ការត្រួតពិនិត្យលើឯកសារ (Audit Documentation)
កាត្រួតពិនិត្យលើឯកសារគឺសំខាន់ទៅលើការកត់ត្រានៃនីតិវិធីដែលពាក់ព័ន្ធ ដូចជាភស្តុតាងដែលទទួលបាន កាធ្វើសេចក្តីបញ្ចប់ទៅលើការស្រាវជ្រាវរបស់សវនករ។ហើយការត្រួតពិនិត្យឯកសារដែលពាក់ព័ន្ធនេះធ្វើទៅតាមដំណាក់ដូចជា៖​Ø  ឯកសារកាងារ (Working paper file )ផ្តល់នូវពត៏មាននៃការកត់ត្រាយ៉ាងសំខាន់ដល់សវនករ​សំរាប់ធ្វើការកែសំរួលអោយត្រូវស្តង់ដារគណនេយ្យអន្តរជាតិ ហើយវាក៏បានផ្តល់ផងដែរនួវពត៍មានសំរាប់ធ្វើការសម្រេចចិត្តមួយយ៉ាងត្រឹមត្រូវ។Working paper File បែងចែកចេញជាពីរគឺ ឯកសារអចិន្រ្តៃ និងឯកសារថ្មីៗ។Ø  ប្រភេទនៃទ្រង់ទ្រាយឯកសារកាងារ (Typical Working paper format) ឯកសារណាដែលត្រួវបានសវនករត្រួតពិនិត្យរួចហើយត្រូវមាន Heading working paper (ឈ្មោះ ថ្ងៃខែត្រួតពិនិត្យ..)​ Indexing ( រៀបចំក្រដាសអោយតាមលំដាប់) Tick Mark ( ធ្វើសញ្ញាសម្គាល់នៅខាងក្រោមក្រដាស)  Sign off (ចុះហត្ថលេខាដើម្បីបញ្ជាក់ថាបានត្រួតពិនិត្យ ឬត្រួតពិនិត្យឡើងវិញ។Ø  ការក្សាទុកនូវឯកសារកាងារ (Storage of working paper ) ឯកសាររបស់អតិថិជនដែលសកម្មត្រូវរក្សានៅកន្លែងដើមអោយបានត្រឹមត្រូវ ពិនិត្យលើភាពស្របច្បាប់នៃឯកសារ និងចោលឯកសារណាដែលគ្មានប្រយោជន៍។Ø  ភាពជាម្ចាស់កម្មសិទ្ធិនៃឯកសារការងារ (The Ownership of working paper) ឯកសារការងារគឺត្រូវរក្សានៅសវនករ មិនមែនទុកនៅអតិថិជនឡើយ។ ម្យ៉ាងវិញទៀតសវនករមិនត្រូវបង្ហាញពត៍មានអតិថិជនទៅអោយអ្នកផ្សេងដឹងអោយសោះ លើកលែងតែមានការអនុញ្ញាត្តិពីអតិថិជនប៉ុណ្ណោះ។      IV.        ប្រភេទនៃសវនកម្មនិងភាពខុសគ្នា Audit Types and Differences
v  ប្រភេទសវនកម្ម Types of Audits
1)    សវនករខាងក្នុង Internal Audit or First Party
គឺជាកាត្រួតពិនិតផ្ទាល់ខ្លួននួវប្រព័ន្ធនៃការគ្រប់គ្រង ការវាយតំលៃ​ ធ្វើការវាស់ស្ទង់នូវភាពខ្លាំង ខ្សោយ តំរូវការ អោយស្របទៅនឹងស្តងដារស្ថាប័នរបស់ខ្លួន។ សវនករខាងក្នុងធ្វើការត្រួតពិនិត្យទៅលើ ឯកសារ របាយការណ៍ និងការតាមដាន ដែលជាការងារចំបងរបស់​ First Party2)    សវនកម្មខាងក្រៅ១ External or Second party audit
គឺអង្គភាពមួយធ្វើការត្រួតពិនិត្យអង្គភាពមួយទៀតដែលបំរុងនឹងមានកិច្ចសន្យា ឬការព្រមព្រៀង ឬមានកិច្ចសន្យា ការព្រមព្រៀងស្រាប់ក្នុងការដោះដូរទំនិញ និងសេវាកម្មទៅវិញទៅមក។ភាគច្រើនអ្នកផ្គត់ផ្គង់ (Supplier Auditor) ធ្វើការត្រួតពិនិត្យលើគុណភាពនៃប្រព័ន្ធកាគ្រប់គ្រង និងការកាលក់និងផ្តល់សេវាកម្មនៅក្នុងទីផ្សារ។​     3). សវនកម្មខាងក្រៅ២ External or Third party Auditsគឺជាអង្គភាពសវនកម្មឯករាជ្យធ្វើការត្រួតពិនិត្យទៅតាមស្តង់ដាជាតិ និងអន្តរជាតិ មានដូចជា FDB  AATB, EBAA, Florida, New York ។(specific regulation or Standard)
v  ភាពខុសគ្នានៃសវនកម្មខាងក្នុងនិងសវនកម្មខាងក្រៅ Internal, External audit differences
ល.រ
ប្រភេទ
សវនកម្មខាងក្នុង
សវនកម្មខាងក្រៅ
ឋានៈនៅក្នុងអង្គភាព
ជាផ្នែកមួយនៃអង្គភាពឬក៏បង្កើដោយអង្គភាពរាល់ការសម្រេចចិត្តត្រូវចេញដោយក្រុមប្រឹក្សាភិបាល
មិនមែនជាផ្នែកមួយនៃអង្គភាពឡើយប៉ុន្តែមានទំនាក់ទំនងគ្នាយ៉ាងស្អិតរមួតជាមួយInternal

គោលដៅ
មានគោដៅយ៉ាងទូលំទូលាយដូចជា៖
-បំពេញគោលដៅរបស់អង្គភាព
-អភិវឌ្ឍន៍ប្រតិបត្តិការ
-គ្រប់គ្រងហានិភ័យ
-កាគ្រប់គ្រងខាងក្នុង
-ដំណើការនៃការគ្រប់គ្រង
-កង្វល់លើទិភាពទាំងមូលរបស់អង្គភាព
-ពិនិត្យឡើងវិញនិងវាយតំលៃរាល់​​     ដំណើរការរបស់អង្គភាព.....
បេសកម្មទីមួយរបស់សវនករខាងក្រៅគឺផ្តល់គំនិតឯករាជ្យដល់អង្គភាពពីរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ។



ភាពឯករាជ្យ
សវនករត្រូវតែទទួលបានភាពឯករាជ្យរាល់សកម្មភាពត្រួតពិនិត្យ
សវនករត្រូវតែទួលបានឯករាជ្យពីអតិថិជន អង្គភាព និងមានសេរីភាពខាងវិជ្ជាជីវៈ
វិធីដោះស្រា
យនៃការគ្រប់
គ្រងខាងក្នុង
សវករត្រូវដឹងទាំងស្រុងនូវរាល់ទិភាពនៃប្រព័ន្ធគ្រប់គ្រងខាងក្នុងទាំងអស់
សវនកអាចដឹងត្រឹមតែទស្សនៈវិស័យរបស់អង្គភាពហើយធ្វើការលុបចោលនូវរាល់ភាពលំអៀងឬ កំហុសឆ្គងដែលកើតមានឡើងនិងធ្វើការអភិវឌ្ឍន៍
កាអនុវត្តន៍នៃកាត្រួតពិនិត្យ
សវនករទទួលខុសត្រូវរាល់ប្រតិបត្តិការ(Transaction)របស់អង្គភាព
សវនករទទួលខុសត្រូវត្រឹមតែប្រតិបត្តិការ(operation)ដែលពាក់ព័ន្ធនឹងលទ្ធផលហិរញ្ញវត្ថុនិងកាអនុវត្តន៍ការងារនៅក្នុងអង្គភាព
ភាពញឹកញាប់នៃការត្រួតពិនិត្យ
សវនករធ្វើការត្រួតពិនិត្យគ្រប់ពេលវេលាទាំងអស់ ក្នុងគោលបំណងកំណត់អោយចំបញ្ហារ
សវនករធ្វើការត្រួតពិនិត្យក្នុងមួយឆ្នាំម្តង ហើយវាគឺដូចជាច្បាប់អញ្ខឹង
កាដោះស្រាយហានិភ័យ
ធ្វើផែនការហានិភ័យនៃករត្រួតពិនិត្យខាងក្នុង
ធ្វើការវាយតំលៃហានិភ័យនៃហិរញ្ញវត្ថុនិងប្រតិបត្តិការ
បង្កើតនូវនីតិវិធីដែលគួរតែអនុវត្តន៍អោយសមនិងស្ថានភាពបច្ចុប្បន្ន ហើយនិងធ្វើការសម្រេចចិត្តទៅលើទិភាពហិរញ្ញវត្ថុតែមួយគត់
ការធ្វើសេចក្តីសម្រចចិត្តលើហានិភ័យទាំងមួល
សវនករធ្វើការសម្រេចចិត្តទៅលើចំណុចមួយចំនួនដូចជា៖
-បិរយាកាស និងសម្ពាធក្នុងអង្គភាព
-សមត្ថភាព កាអនុវត្តន៍ការងាររាងៗខ្លួនៗ(competency) ភាពស្មោះត្រង់ កាគោរពគោលការណ៏សីលធម៍​( integrity) និងភាពគ្រប់គ្រាន់ (adequacy)សំរាប់បុគ្គលម្នាក់ៗ។
-ទំហំទ្រព្យ សន្ទីភាព ឬទំហំនៃប្រតិបត្តិការ
-លក្ខណ្ឌហិរញ្ញវត្ថុ និងសេដ្ឋកិច្ច
-លក្ខខណ្ឌប្រកួតប្រជែង
-ផលប៉ះពាល់ដល់អតិថិជន អ្នកផ្គត់ផ្គង់ និងបទបញ្ញត្តិរបស់រាជរដ្ឋាភិបាល
-កាលបរិច្ឆទ និងលទ្ធផលនៃការត្រួតពិនិ
ត្យជាក់ស្តែង
-កម្រិតនៃការគណនាឬប្រមូលពត៍មាន(កាគ្រប់គ្រង ការអនុវត្តន៍ ដំណើការ និងការផ្ទុកទិន្នន័យ)។
-ភូមិសាស្រ្តនៃប្រតិបត្តិការ
-ភាពគ្រប់គ្រាន់និងប្រសិទ្ធភាពនៃប្រព័ន្ធគ្រប់គ្រងខាងក្នុង
-ការប្រែប្រួលនៃអង្គភាព នៃប្រិតិបត្តិការ នៃសេដ្ឋកិច្ច និងបច្ចេកវិទ្យា
-ការវាយតំលៃលើការគ្រប់គ្រង និងការប៉ាន់ស្មានលើគណនេយ្យ
-កាទទួលយកនៃការត្រួតពិនិត្យ និងការកែតម្រូវកំហុស
សវនករធ្វើការសម្រេចចិត្តទៅលើចំណុចមួយចំនួនដូចជា៖
-ការគ្រប់គ្រងប្រតិបត្តិកា ការធ្វើការសម្រចចិត្តលើហិរញ្ញវត្ថុ ត្រូវបានគ្រប់គ្រងដោយបុគ្គលម្នាក់
-ការគ្រប់គ្រងអកប្បកិរិយាឆ្ពោះទៅការរាយកាណ៍របាយការណ៍ហិរញ្ញវត្ថុដោយជ្រុលហួសហេតុ
-ការគ្រប់គ្រងជាទៀងទាត់ទៅលើនាយកគណនេយ្យ
-គំរោងនៃការរកចំណូល
-កេរ្តិ៍ឈ្មោះអង្គភាពនៅក្នុងសង្គម
-កម្រិតប្រាក់ចំណេញរបស់អង្គភាព
-អត្រានៃការផ្លាស់ប្តូររបស់អង្គភាព
-សុភវិនិច្ឆ័យនៃកាប្រតិបត្តិការ
-ការធ្លាក់ចុះឬបរាជ័យនៃអាជីវកម្មផ្សេងៗទៀតដែលអាចមានផលប៉េះពាល់
-កាផ្តល់សិទ្ធិដល់ថ្នាក់ក្រោម
-សមត្ថភាពរបស់អង្គភាពដើម្បីដំណើការទៅមុខទៀត
-ភាពលំបាកនៃបញ្ហារដែលកើតឡើងពីប្រព័ន្ធគណនេយ្យ
-ធម្មជាតិ
-ត្រូតពិនិត្យចំណុចសំខាន់ៗដែលពាក់ព័ន្ធនិងប្រតិបត្តិការអាជីវកម្ម

កាដោះស្រា
យកាក្លែងបន្លំ
សវនករមានកង្វល់រាល់សកម្មភាពក្លែងបន្លំទាំងអស់នៅក្នុងអង្គភាព
សវនករមានកង្វល់ត្រឹមតែកាក្លែងបន្លំផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះ
 v  រូបភាពនៃមុខងារតួនាទីរបស់ Internal Auditing និង External Auditing
+កាត្រួតពិនិត្យខាងក្នុងគឺត្រូតពិនិត្យគ្រប់គ្រងរាល់ហិរញ្ញវត្ថុរបស់អង្គភាព វិសាលភាពនៃសវកម្មខាងក្នុងគឺត្រួតពិនិត្យនូវរាល់ប្រតិបត្តិការរបស់អង្គភាព។+កាត្រួតពិនិត្យខាងក្រៅគឺផ្តោតទៅលើរបាយការណ៏ហិរញ្ញវត្ថុ និងធ្វើការបំពេញបន្ថែមនៅពេលមានកំហុសឬដាក់ចេញនួវគំរូថ្មី។ +ការត្រួតពិនិត្យខាងក្នុងនិងការត្រួតពិនិត្យខាងក្រៅគឺផ្តោតលើការធ្វើអោយប្រសើរឡើងនូវការគ្រប់គ្រងហានិភ័យ កាត់បន្ថយចំណាយ និងធ្វើអោយមានប្រសិទ្ធិភាពកាងារខ្ពស់។
 
 
 
   V.        ការត្រួតពិនិត្យលើប្រព័ន្ធពត៍មាន​(IT Audit)
IT Audit គឺជាធាតុមួយយ៉ាងសំខាន់នៃកាគ្របគ្រងហិរញ្ញវត្ថុទាំងខាងក្នុងនិងខាងក្រៅ។​ IT Audit​​​     ផ្តោតទៅលើចំណុចមួយចំនួនដូចជា៖
§  ប្រព័ន្ធគ្រប់គ្រងពត៍មានរបស់អង្គភាពនៅក្នុងកុំព្យូទ័រ
§  វាយតំលៃការអនុវត្តន៍បានត្រឹមត្រូវ នូវប្រតិបត្តិការណ៍ និងការគ្របគ្រង Computer
*      ដំណាក់កាលនៃការត្រួតពិនិត្យរបស់ IT Audit
 
 
 
 
 
 
 
 
*      Or ដំណើរការនៃការត្រួតពិនិត្យ IT Audit
Ø  ការធ្វើផែនការ (Planning)
         ការវាយតំលៃហានិភ័យប្រចាំឆ្នាំ (Annual Risk Assessment)
         ការចាប់ផ្តើមនៃផែនការត្រួតពិនិត្យ​(Preliminary Audit Plan)
         ការអនុញ្ញាត្តិរបស់ក្រុមប្រឹក្សាភិបាល (Board of Visitors Approval)
         កំណត់សំគាល់​ និងសំណើរពត៍មាន​(Notification and Request for Information)
         យល់ដឹងពីហានិភ័យ និងការគ្រប់គ្រង​(Understand Your Risks and Controls)
         បើកកិច្ចប្រជុំ (Opening Conference)
 
  Ø  កាសាកល្បង (Testing )
         សុវតិ្តភាព (Security)​
         Backup & Recovery
         ធនធាននៃការគ្រប់គ្រង​(Resource Management)
         Web Site
Ø  រាយការណ៍​ (Reporting)
·         ការអង្កេត (Observations)
·         ការផ្តល់យោបល់​ (Recommendations)
·         ការគ្រប់គ្រងសកម្មភាពនៃការធ្វើផែនការ (Management Action Plans)
·         សរុបសេចក្តីនៃរបាយការណ៍ទៅកាន់ក្រុមប្រឹក្សាភិបាល (Final Reportto board)
*  ការត្រួតពិនិត្យ Operating System ធ្វើការត្រួតពិនិត្យនូវរាល់និតិវិធី និងការការពារសុត្តិភារបស់ Operating System​ ដើម្បីកុំអោយ៖
-កាខូចHardware របស់កុំព្យូទ័រ
-ការខូចSoftware
-ការចូលបំផ្លាញឬលួចពីជនខិលខូច (Hacker, employee)
-ការឆ្លងមេរោគ
-កាគ្រប់គ្រង Password,(privilege)
 
 
 
 
 
 
 
 
References document
*      Chapter7Audit Planning and Analytical Procedures
*      Audit Types & Differences (Sue Brewster)
*      Chapter 17 Information Systems Auditing and Assurance
*      Information Technology Audit Process (Paul Toffenetti, CISAInternal Audit
29 February 2008)
*      The Audit Process (Health Research & Information Division, ESRI, Dublin, July 2008)
*      THE RELATIONSHIP BETWEEN INTERNAL  AND EXTERNAL AUDIT (Professor PhD Atanasiu Pop, PhD Student Cristina Boţa-Avram, PhD Student Florin Boţa-Avram)
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 



Thursday, February 11, 2016

English Vocabulary Teaching For Banking and Finance

  English vocabulary teaching

Payment (n) ការចំណាយ
Interest rate (n) អត្រាការប្រាក់
Interest (n) កាប្រាក់
Amount (n) ចំនួន
Accounting (n) គណនេយ្យ
Account (n) គណនី


Accountant (n) គណនេយ្យករ
Micro finance institution (n) គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ                              
Credit (n) ឥទាណ
Debit (n)ឥពន្ធ

      I.                                                                                                                                            Youtube


Youtube គឺជា website មួយដ៏ល្បីដែលមានមនុស្សជាច្រើននិយមចូលចិត្តជាខ្លាំងពីព្រោះ Youtube បានផ្តល់នូវភាពងាយស្រួលជាច្រើន។ youtube ពេលខ្លះអាចកែប្រែមនុស្សដែលមានជីវភាពក្រីក្រអោយមានជីវភាពធូធារ និងអាចដោះស្រាយចំងល់ផ្សេងៗទូទាំងពិភពលោក។ ម្យ៉ាងវិញទៀតមាន Youtube ដូចជាមានទីប្រឹក្សារាបពាន់នាក់ចាំជួយ។
    II.        សារប្រយោជរបស់Website Youtube
Youtube វាមិត្រឹមតែជាwebsiteគ្រាន់តែដើម្បីមើល Videos ប៉ុនណ្ណោះទេ វាមានសារៈប្រយោជជាច្រើនដូចជា៖
a.    ផ្តល់ភាពងាយស្រួលសំរាប់ការសិក្សារ
b.    ផ្តល់ភាពងាយស្រួលដល់ការធ្វើផ្សព្វផ្សាយពាណិជ្ជកម្ម
c.    ផ្តល់ភាពរីករាយផ្សេងៗ ដូចជា Animation, Music, Movies, comedy ect.
d.    ផ្តល់ភាពងាយស្រូលដល់ការស្រាវជ្រាវផ្សេងៗ
e.    ការ download Videos សំរាប់មើល
f.      ការចែករំលែកផ្សេងៗ
g.    ទទួលបានចំនេះដឹងច្រើទូទាំងពិភពលោក
h.    បង្ហាញពីភាពទាន់សម័យរបស់ពិភពលោក
   III.        របៀបនៃការរកលុយតាមរយៈប្រព័ន្ធ Youtube
មានបីចំណុចសំខាន់ដើម្បីរកលុយតាមរយៈប្រព័ន្ធ Youtube ដែលជាគន្លឹះសំខាន់បំផុតមានដូចជា៖
1)    ចំណូលពីការបង្ហោះVideos
ជំហានដំបូងដើម្បីទទួលលុយពី Youtube អ្នកត្រូវតែបង្កើតVideos ដែលថ្មី ពេញនិរម និងមានគុណភាពល្អក្នុងគោលបំណងដើម្បីទាក់ទាញអ្នកមើល នDownload ឲ្យមានចំនួនច្រើន។ នៅពេលដែលចំនួនអ្នកចូលមើលច្រើនពីមួយថ្ងៃទៅមួយថ្ញៃ Videos របស់អ្នកនិងឈរនៅលើចំណាត់ថ្នាក់ខ្ពស់ ហើយនិងល្បី ពេលនោះហើយដែលក្រុមហ៊ុន Google Adsense ផ្តល់លុយអោយYoutube របស់អ្នក។
2)    ក្រុមហ៊ុន Google Adsense
អ្នកត្រូវតែបង្កើត Account នៅក្នុងក្រុមហ៊ុន Google Adsense ដើម្បីទទួលបានចំណូលពីការ Upload Videos របស់អ្នក។ នៅពេលដែលVideos របស់អ្នកល្បីពេលនោះក្រុមហ៊ុនខ្លះនិងធ្វើការទំនាក់ទំនងអ្នកក្នុងការផ្សព្វផ្សាយពាណិជ្ជកម្មរបស់គេ ហើយចំពោះការClick អ្នកនិងទទូលបាន 5$ Per click
3)    បង្កើត Chanel Youtube និង​Website ផ្ទាល់ខ្លួន
វាមិនមែនជារឿងងាយស្រួលប៉ុន្មាននោះទេក្នុងការរកលុយតាមរយៈប្រព័ន្ធ Youtube អ្នកត្រូវចំណាយពេលយ៉ាងតិច​ពីបីខែដើម្បីសាងសង់វាឲ្យល្អគ្រប់គ្រាន់ក្នុងគោលបំណងទទួលបានចំនួន Subscriber or Follower ច្រើន។ ដើម្បីទទួលបាន Subscriber or Follower ច្រើនអ្នកត្រូវតែគោរពតាមគោលការដូចខាងក្រោម៖
-       វីដេអូដែលថ្មី និងមានគុណភាពខ្ពស់
-       ជារឿងដែលគួឲ្យចាប់អារម្មណ
-       Upload Videos អោយបានច្រើន
-       ដាក់ចំណងជើងដែលធ្វើអោយអ្នកមើលចាប់អារម្មណ
-       ត្រូវតែជា Youtube Partner
-       ជាពត៏មានដែលពិត ហើយរហ័ស
4)    ប្រាក់ចំណេញពីការផ្សព្វផ្សាយពាណិជ្ជកម្ម
នៅពេលដែលមានចំនូន subscriber or Follower ច្រើននៅក្នុងchannel អ្នកអាចចាប់ផ្តើមធ្វើការផ្សព្វផ្សាយពាណិជ្ជកម្ម។
  IV.        ជំហាននៃការបង្កើត Channel Youtube & Google Adsense
ដើម្បីបង្កើត Channel Youtube ជាដំបូងអ្នកត្រូវតែបង្កើត Gmail account បន្ទាប់មកទៀតត្រូវ Sign up channel youtube និង​ត្រូវចុះឈ្មោះជាមួយក្រុមហ៊ុន Google Adsense
*      វិធីបង្កើត Gmail Account
ត្រូវ sign up Gmail account ចូលមើលរូបដូចខាងក្រោម៖

 នៅពេលដែលយើងបង្កើតបានGmail Account រួចហើយយើងត្រូបចូលទៅWebsite Youtube រួចហើយត្រូវ ចុចពាក្យ Sign up។ (website youtube => sign Up=> Fill Password =>ok)